(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញប្រកាសព័ត៌មានស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២នាក់ និងជាសះស្បើយចំនួន៧៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខេត្តបានឱ្យដឹងថា ចំណែកអ្នកជាសះស្បើយទាំង៧៣នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលព្យាបាល និងត្រូវបន្តធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃបន្ថែមទៀត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា នៅក្នុងខេត្តរតនគិរីរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន៦១៣នាក់ ,ព្យាបាលជាសះស្បើយចំនួន ២៦៨នាក់ និងស្លាប់ចំនួន៤នាក់៕