(ណៃពិដោ)៖ មេដឹកនាំគណបក្សឈ្នះឆ្នោត និងកំពុងកាន់អំណាចថ្មីនៅមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីមួយរូប ក្នុងចំណោមរដ្ឋមន្ត្រីទាំងអស់ ១៨រូប របស់គណៈរដ្ឋមន្ត្រីថ្មី ដែលមានចំនួន ២១ក្រសួង ប៉ុន្តែគេនៅមិនទាន់ដឹងថាលោកស្រី នឹងកាន់កាប់ក្រសួងណាមួយនោះឡើយ។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០១៦។
រដ្ឋសភា មីយ៉ាន់យ៉ា ត្រូវបានគេរំពឹងថា នឹងអនុម័តលើបញ្ជីឈ្មោះរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលថ្មីជាផ្លូវការ ដែលត្រូវបានជ្រើសរើស នឹងបញ្ជូនដោយលោកប្រធានាធិបតី យូ ហាទីន ក្យរ (U Htin Kyaw) កាលពីពេលថ្មីនេះ៕