(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋប្រមាណជាង៤០ម៉ឺននាក់ នៅមូលដ្ឋានស្រុកចំនួន ៥បន្ថែមទៀត។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការបន្ត ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋចំនួន៥ ស្រុកទៀត នៅក្នុងសប្តាហ៍នេះ ដែលពួកគាត់មានអាយុចាប់ពី១៨ឆ្នាំឡើង និងបានចុះឈ្មោះជាមួយអាជ្ញាធរឃុំ-សង្កាត់។
ស្រុកទាំង៥ ដែលត្រូវបន្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋរួមមាន៖ ស្រុកស្ទឹងត្រង់, ស្រុកចំការលើ, ស្រុកស្រីសន្ធរ, ស្រុកកងមាស, និងស្រុកោះសូទិន។
មន្ត្រីដដែលបានឱ្យដឹងទៀតថា ក្នុងយុទ្ធនាការខាងលើនេះ រដ្ឋបាលខេត្តបានជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តប្រមាណជាជាង ៤០មុឺននាក់ទៀតនេះ ឱ្យបានរួចរាល់១០០% នៅពាក់កណ្តាលខែសីហា ឆ្នាំ២០២១ ខាងមុខនេះ៕