(អ៊ីស្លាម៉ាបាដ)៖ ការប្រកាសអាសន្នកម្រិតធ្ងន់ ត្រូវបានធ្វើឡើងនៅឯអាកាសយានដ្ឋាននៃរដ្ឋធានី អ៊ីស្លាម៉ាបាដ របស់ប្រទេសប៉ាគីស្ថាន នៅមុននេះបន្តិច បន្ទាប់ពីមានជនមិនស្គាល់អត្តសញ្ញាណ បានអះអាងថាខ្លួនទូរស័ព្ទមកពី ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ហើយក៏បានបញ្ជាក់ទៀតថា មានគ្រាប់បែកត្រូវបានដាក់បង្កៃក្នុងយន្តហោះ ចំនួនពីរគ្រឿង។ នេះបើតាមការផ្សាយរបស់ស៊ិនហួរ នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០១៦។
ពេលនេះក្រុមមន្ត្រីជំនាញរបស់ប៉ាគីស្ថានកំពុងតែចេញប្រតិបត្តិការ ការពារសន្តិសុខយ៉ាងរឹងមាំ នឹងផ្តើមធ្វើការស៊ើបអង្កេត នៅឯអាកាសយានដ្ឋាន Banzir។ ព័ត៌មានបន្តបន្ទាប់ នឹងមានសេចក្តីរាយការណ៍ក្នុងពេលឆាប់ៗ៕