(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៥,៥៩២,៧០៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១០៧,៤៤០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៥៦៧,៦៣០នាក់ (ស្លាប់ ៦៧,៣៥៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៤៧៨,០៦១នាក់ (ស្លាប់ ២៦,០១៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៨៤៤,៨៧០នាក់ (ស្លាប់ ៦,២៦០នាក់)
* ថៃ ឆ្លងចំនួន ៣៤៥,០២៧នាក់ (ស្លាប់ ២,៧៩១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៩៧,២២៧នាក់ (ស្លាប់ ៣,៩២៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៧១៨នាក់ (ស្លាប់ ៣៦នាក់)
* កម្ពុជា ឆ្លងចំនួន ៦១,៨៧០នាក់ (ស្លាប់ ៩២៥នាក់)
* វៀតណាម ឆ្លងចំនួន ៣២,១៩៩នាក់ (ស្លាប់ ១២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២,៨២៥នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៧៧នាក់ (ស្លាប់ ៣នាក់)៕