(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ ជូនដំណឹងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការិនី ដោយឥតបង់ថ្លៃ នៅស្រុកទ្រាំង និងស្រុកគិរីវង់ ចាប់ពីថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២១តទៅ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។
អាជ្ញាធរខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំង ត្រូវភ្ជាប់មកជាមួយនូវឯកសារ (ថតចម្លង) មានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬលិខិតបញ្ជាក់ពីអាជ្ញាធរ ហើយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ នូវគោលការណ៍ណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» និងរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយឱ្យបានល្អប្រសើរ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ៖