(កំពង់ចាម)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា និងក្រុមការងារ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យសិក្សាគម្រោងផ្លូវ៤គន្លង ដែលមានប្រវែងជាង ៤០គីឡូម៉ែត្រ ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ មកគល់ស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម។
លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយអាជ្ញាធរខេត្តកំពង់ចាម បានចុះធ្វើការសិក្សាលំអិត លើគម្រោងផ្លូវ៤គន្លង ស្ថិតនៅលើណាត់ផ្លូវជាតិលេខ៧ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងប្រមាណជាង ៤៥គីឡូម៉ែត្រ។
មន្ត្រីបានបញ្ជាក់ថា គម្រោងមួយនេះ បន្ទាប់ពីថ្នាក់ដឹកនាំ បានសិក្សាលំអិតហើយនោះ អាចនឹងស្ថាបនាក្នុងពេលឆាប់ៗ ខាងមុខនេះ ដែលជាចំណងដៃថ្មីស្រឡាងមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ខេត្តកំពង់ចាម៕