(កំពង់ឆ្នាំង)៖ ក្រុមការងារ ស.ស.យ.ក ស្រុកបរិបូរណ៍ អាជ្ញាធរស្រុក និងអាជ្ញាធរឃុំឆ្នុកទ្រូ ដឹកនាំដោយលោក ផល សុភាព អភិបាលរងស្រុកបរិបូរណ៍ និងលោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សប្បុរសជនយកទៅចែកជូនគ្រួសារក្រីក្រីកូនភ្លោះ ៣នាក់។
គ្រួសារកូនភ្លោះ៣នាក់នេះមាន ឪពុកឈ្មោះ ឡុង ហុក សេង អាយុ៤១ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ សេង ស្រីវ័ន្ត អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិកំពង់ ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
លោកអភិបាលរងស្រុក ក៏បានបញ្ជាក់ផងដែរ ថាបើទោះជាអំណោយមានតិចតួចក៏ពិតមែន តែក៏អាចជួយដោះស្រាយនូវទុក្ខលំបាកកំពង់ខ្វះខាតក្នុងកាលៈទេសៈ ឪពុកម្ដាយកំពុងតែមើលថែកូនតូចៗ ដោយមិនបានចេញទៅ រកស៊ីឆ្ងាយបាន។ ជាមួយគ្នានេះដែរអាជ្ញាធរក៏បានផ្ដាំផ្ញើដល់គ្រួ សារកូន ៣នាក់ខាងលើនេះ បើមានការលំបាកក្នុងជីវភាព ឬមានជំងឺដង្កាត់ផ្សេងៗ សូមរាយការណ៍ដល់អាជ្ញាធរភូមិ ឃុំ ដើម្បីឱ្យក្រុមការងារស្រុក និងឃុំចុះដោះស្រាយឱ្យបានទាន់ពេលវេលា។
នាឱកាសនោះលោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ និងលោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានផ្ដាំផ្ញើបន្ថែម សូមចូលរួមការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវចូលរួមអនុវត្តិឱ្យបានខ្ជាប់ខ្ជួន ក្នុងការបន្តធ្វេីចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់គ្រូពេទ្យ និងគោរពតាមការណែ នាំរបស់ក្រសួងសុខាភិបាលតាមវិធានការ «៣ការពារ និង៣កុំ» ដើម្បីចូមរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ក្រុមគ្រួសារ សាច់ញាតិ ពិសេសខ្លួនឯង ខណៈដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងតែរីករាលដាលយ៉ាងគំហុក ចាក់ស្ដែងនៅក្នុងខេត្តកំពង់ឆ្នាំង ប៉ុន្មានថ្ងៃនេះជំងឺកូវីដ១៩ មានការរីករាលដាលស្ទើរគ្រប់ទីកន្លែងដែលគួរឱ្យបារម្មរណ៍។
អំណោយដែលបាននាំយកទៅចែកជូនដល់គ្រួសារកូនភ្លោះ ៣នាក់ ដែលកំពុងជួបការខ្វះខាតខាងលើនេះ ក្នុងនោះមានអំណោយ របស់លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ១កញ្ចប់ធំ៖ មានប្រេងសណ្ដែក ស្កសរ ប៊ីចេង អំបិល អង្ករ៤០គីឡូក្រាម និងថវិកា១០០,០០០រៀល។
អំណោយក្រុមការងារ ស.ស.យ.ក ស្រុកបរិបូរណ៍ អង្ករ ៥០គីឡូក្រាម ប្រេងសណ្តែក១ដបធំ មីម៉ាម៉ា១កេស ទឹកត្រី ១យួរ ត្រីខ២០កំប៉ុង ទឹកស៉ីអ៉ីវ១យួរ ស្ករស១គីឡូក្រាម ខ្ទឹមស១ គីឡូក្រាម អំបិល១ គីឡូក្រាម មីឡូ២កែវធំសាប៊ូ ១ថង់ អាវ២កាតាប២និងថវិកា១០,០០០០៛។លោកមេឃុំឆ្នុកទ្រូ អង្ករ២០គីឡូក្រាម មីភ្លៅមាន់ ២កេស និងថវិកា២០,០០០០រៀល។ ប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្នុកទ្រូ អង្ករ១០គីឡូក្រាម មីភ្លៅមាន់១កេស និងថវិកា៥០,០០០រៀល។
គ្រួសារកូនភ្លោះ៣នាក់ ដែលបានទទួលអំណោយខាងលើនេះ ព្រមទាំងលោកយាយត្រូវជាជីដូនកូនភ្លោះ ក៏បានថ្លែ ងអំណរគុណដល់អាជ្ញាធរ និងសប្បុរសជនដែលជាម្ចាស់អំណោយទាំងអស់សុំឲ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕