(ភ្នំពេញ)៖ ដេីម្បីចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្រ្តីនាពេលកន្លងទៅថ្មីៗនេះ ស្តីពីលទ្ធភាពត្រៀមបម្រុងការធ្វើតេស្ដរហ័សដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃក្រសួង-ស្ថាប័នសុីវិល ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ការគិតគូខ្ពស់ដល់សុខភាពសាធារណ: និងឈានទៅកាត់ផ្តាច់ការចម្លងដែលកំពុងបាត់ដាននោះ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការដឹកនាំរបស់លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដែលលោកតែងតែគិតគូជាប្រចាំចំពោះសុខទុក្ខ និងសុខមាលភាពរបស់មន្ត្រីក្រោមឱវាទ ជាពិសេសក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានរៀបចំការចាប់ផ្តេីមការអនុវត្តការធ្វេីតេស្តរហ័សទ្រង់ទ្រាយធំជាលើកទី១ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទនៃទីស្តីការក្រសួងទាំងអស់ ដេីម្បីងាយស្រួលក្រសួងក្តាប់បាននូវស្ថានភាពរបស់ថ្នាក់ដឹកនាំនិងមន្ត្រី ហេីយអាចចាត់ចែងដោះស្រាយទាន់ពេលវេលា ទប់ស្កាត់បាននូវការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានជាអតិបរមា។
ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសក្នុងព្រឹត្តិការណ៍ការឆ្លងចូលសហគមន៍២០ កុម្ភៈ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ តែងតែគិតគូជាប្រចាំ នូវសុខមាលភាពរបស់ថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទជាទូទៅ។ ក្នុងនោះ លោកបានធ្វេីការកោះប្រជុំជាប្រចាំ ក្នុងមួយសប្តាហ៍ម្តងតាមប្រព័ន្ធអនឡាញ ស្តីពីស្ថានភាពកូវីដនៅកម្ពុជា ដេីម្បីស្តាប់របាយការណ៍ និងដាក់ចេញនូវវិធានការជាក់ស្តែងជាបន្តបន្ទាប់ មានដូចជា ការបាញ់អាល់កុលសម្លាប់មេរោគ-ការបំពាក់ឧបករណ៌ស្កេន និងបាញ់អាល់កុល-ការអនុវត្តស្កេន QR Code -ការដាក់វេនធ្វេីការរបស់មន្ត្រី-វិធានការនៃលំហូរឯកសារ-ការអនុវត្តរបបប្រជុំ ឬសិក្ខាសាលាតាមប្រព័ន្ធអនឡាញ-ការបង្កើតក្រុមការងារ ពិសេសឆ្លេីយតបរហ័ស (Hotspot) ដេីម្បីដឹកនាំ ចាត់ចែង និងតាមដាន ស្ថានភាពកូវីដនៃមន្ត្រីក្រោមឱវាទក្រសួង-ការគិតគូការឧបត្ថម្ភទឹកប្រាក់និងគ្រឿងឧបភោគ-បរិភោគដល់មន្ត្រីរាជការក្រោមឱវាទដែលស្ថិតក្នុងតំបន់ក្រហម តំបន់បិទខ្ទប់ និងមន្ត្រីដែលមានវិជ្ជមានកូវីដ១៩ជាដេីម។
ក្រៅពីនោះ ដោយទទួលបានជំនួយពីប្រភពផ្សេងៗ បូកនិងជំនួយផ្ទាល់របស់លោកកិត្តិសេដ្ឋាបណ្ឌិត និងលោកស្រី គឺបានឧបត្តម្ភ ជាម៉ាស់ ជាអាល់កុល ជាថវិកា និងគ្រឿងឧបភោគ-បរិភោគ ដល់តំបន់គោលដៅមួយចំនួន ដូចជាសាលារាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត និងរដ្ឋបាលខេត្តកំពង់ស្ពឺជាដេីម៕