(កំពង់ស្ពឺ)៖ រហូតដល់ម៉ោង៧៖៣០នាទី យប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែរមន្ទីរសាធារណការ ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានរលត់ទាំងស្រុងហើយ បន្ទាប់ពីបានឆេះផ្ទះប្រជាពលរដ្ឋ៥ខ្នង។
សមត្ថកិច្ច បានឱ្យដឹងថា ក្នុងចំណោមផ្ទះប្រជាពលរដ្ឋ៥ខ្នង ដែលរងការឆាបឆេះនោះ មាន៣ខ្នងត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុង និង២ខ្នងឆេះអស់ប្រមាណ៤០ភាគរយ។ ចំណែកការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិកម្រិតណានោះ សមត្ថកិច្ចនៅមិនទាន់អះអាងនៅឡើយ៕