Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-ជប៉ុន ចុះហត្ថលេខាជាផ្លូវការលើជំនួយនិងកម្ចីជាង៥៣លានដុល្លារ សម្រាប់ជួសជុលស្ពានជ្រោយចង្វារ, ផ្លូវជាតិលេខ៥ និងបោសសម្អាតមីននៅកម្ពុជា

21-03-2016 19:22

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ រដ្ឋាភិបាលកម្ពុជា-ជប៉ុន បានចុះហត្ថលេខាជាផ្លូវការលើ ការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីជាង ៥៣លានដុល្លារដែលជាថវិកា សម្រាប់គម្រោងជួសជុលស្ពានជ្រោយចង្វារ ផ្លូវជាតិលេខ៥ កម្មវិធីបោសសម្អាតមីន និងជួសជុល។

ពិធីចុះហត្ថលេខារវាង ភាគីកម្ពុជា និងភាគីជប៉ុន បានធ្វើឡើងនៅវិមានសន្តិភាព រវាងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក យូជី គូម៉ាម៉ារូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Masakazu Hamachi អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។

ទឹកប្រាក់ជាង៥៣លានដុល្លារនោះ មានហិរញ្ញប្បទាន ឥតសំណង ដែលមានទឹកប្រាក់ចំនួន ៤,៧១៥លានយ៉េន សំរាប់អនុវត្តគម្រោង២ រួមមានធ្វើឲ្យប្រសើរឡើងវិញនូវស្ពានជ្រោយចង្វារ ដែលមានទឹកប្រាក់ចំនួន ៣,៣៤៣លានយ៉េន និងជំនួយសម្ភារ បច្ចេកទេសបោសសំអាតមីន ដំណាក់កាលទី៧ ដែលមានទឹកប្រាក់ចំនួន ១,៣៧២លានយ៉េន។ ដោយឡែកឥណទានសម្បទាន ដែលមានទឹកប្រាក់ចំនួន ១៧,២៩៨លានយ៉េនទៀត សម្រាប់គម្រោងធ្វើឲ្យ ប្រសើរឡើងវិញ នូវផ្លូវជាតិលេខ៥កំណាត់ផ្លូវពីព្រែកក្ដាម-ធ្លាម្អម ដំណាក់កាលទី២៕