(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ៖១៩ ចំនួន ១០៩នាក់ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាន។
ករណីអ្នកវិជ្ជមានកូវីដ៖១៩ ចំនួន ១០៩នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ រួមមាន៖
១៖ ក្រុងព្រៃវែង ចំនួន ៣នាក់
២៖ ស្រុកពាមរក៍ ចំនួន ៣៥នាក់
៣៖ ស្រុកកំចាយមារ ចំនួន ១៨នាក់
៤៖ ស្រុកបាភ្នំ ចំនួន ១១នាក់
៥៖ ស្រុកព្រះសេ្ដច ចំនួន ៨នាក់
៦៖ ស្រុកស្វាយអន្ទរ ចំនួន ៧នាក់
៧៖ ស្រុកកំពង់ត្របែក ចំនួន ៧នាក់
៨៖ ស្រុកពោធិ៍រៀង ចំនួន ៦នាក់
៩៖ ស្រុកពារាំង ចំនួន ៥នាក់
១០៖ ស្រុកមេសាង ចំនួន ៤នាក់
១១៖ ស្រុកពាមជរ ចំនួន ៣នាក់
១២៖ ស្រុកកញ្ច្រៀច ចំនួន ២នាក់។
រដ្ឋបាលខេត្តបញ្ជាក់ថា បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង ១០៩នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕