Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចក្រឡាហោម ស ខេង ជួបពិភាក្សាជាមួយ លោក Masakazu HAMACHI អនុរដ្ឋមន្ត្រី​ក្រសួងការ​បរទេសជប៉ុន

21-03-2016 18:34

(ភ្នំពេញ)៖ នៅម៉ោង៥៖៥០នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតអោយ លោក Masakazu HAMACHI អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុនចូលជួបនៅ​ទីស្តីការក្រសួងមហាផ្ទៃ។

លោក Masakazu HAMACHI អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខា នៅរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ លើការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីជាង៥៣​លានដុល្លារ របស់រដ្ឋាភិបាលជប៉ុន ដែលជាថវិកា សម្រាប់គ្រោងជួស​ជុលស្ពាន​ជ្រោយចង្វារ កម្មវិធីបោសសម្អាតមីន និងជួសជុលផ្លូវ​ជាតិលេខ៥ នៅក្នុងប្រទេស​កម្ពុជា៕