(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ លោក ហាក់ សុខមករា សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បានចូលរួមជាអធិបតី បានអញ្ជើញប្រកាសកែសម្រួលក្រុមករងារយុជន ក្នុងរចនាសម្ព័ន្ធ ស្រុក យុវជនឃុំ និងសកម្មជនយុវជនភូមិ ក្នុងស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ។

ពិធីនេះដែរ ក៏មានការអញ្ជើញជាគណៈធិបតី លោក ថេង ច័ន្ទសង្វារ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមជនបង្គោលទទួលបន្ទុកយុវជនស្រុក, អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត លោកអនុប្រធានសមាជិកក្រុមអចិន្រ្តៃយ៍ ក្រុមការងារយុវជនគណបក្សខេត្ត លោកប្រធាន អនុប្រធានគណៈអចិន្ត្រៃគណកម្មាធិការគណបក្សស្រុក លោក លោកស្រី សមាជិក សមាជិកាក្រុមការងារយុវជនគណបក្សស្រុក ប្រធានក្រុមការងារយុវជនគណបក្ស ឃុំ ប្រធានសកម្មជនយុវជនភូមិ។

គួរបញ្ជាក់ថា ការរៀបចំពិធីនេះ ត្រូវបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុខាភិបាល រក្សាបាននូវខ្យល់អាកាសចេញចូល ដើម្បីជៀសវាងការឆ្លងជំងឺកូវីដផងដែរ។

ថ្លែងក្នុងពិធីនេះ លោក ហាក់ សុខមករា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានផ្សព្វផ្សាយផែនការសកម្មភាព របស់ក្រុមការងារយុវជនគណបក្សខេត្ត ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

លោក ថេង ច័ន្ទសង្វារ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមជនបង្គោលទទួលបន្ទុកយុវជនស្រុក បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមការងារគណបក្ស ចុះជួយខេត្តត្បូងឃ្មុំ និងការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តត្បូងឃ្មុំទទួលបន្ទុកការងារយុវជន។

លោកក៏បានលើកឡើងអំពីគោលការណ៍ ក្នុងការកសាងបក្សការពង្រឹងសតិអារម្មណ៍យុវជនគណបក្ស និងបានផ្ដោតជាសំខាន់ ដើម្បីធានាបាននូវប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតខាងមុខ ស្របតាមពាក្យថា «យុវជនសមាជិកបក្ស១រូប គឺសម្លេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក»

នៅចុងបញ្ចប់នៃកម្មវិធី លោក ថេង ច័ន្ទសង្វារ បានឧបត្ថម្ភថវិកា សម្រាប់ការរៀបចំកម្មវិធី និងផ្តល់ថវិកាមួយចំនួនដល់ សមាជិក សមាជិកា ដែលបានអញ្ជើញចូលរួមផងដែរ៕