(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស ២១នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្ន កឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦០,៩៥៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥២,៤៧៥នាក់ និងស្លាប់សរុបចំនួន ៩០២នាក់៕