(សៀមរាប)៖ នៅថ្ងៃទី១០ ខែកក្កដានេះ ក្រុមហ៊ុន TC បានជីកដីដាក់បំពង់ទុយោ ក៏ប្រទះឃើញគ្រាប់បែកដៃចាស់ៗជាង៣០០គ្រាប់ នៅជាប់របងសាលាវិទ្យាល័យ «១០ មករា ១៩៧៩» ហើយបានរាយការណ៍ទៅក្រុមការងារCMAC។

នៅរសៀលថ្ងៃដដែល ក្រុមការងារដោះមីនCMAC និងមានការចូលរួមពីកងកម្លាំងនគរបាលផ្នែកអាវុធជាតិផ្ទះ បានប្រមូលបានគ្រាប់មិនទាន់ផ្ទុះប្រភេទគ្រាប់បែកដៃ បានចំនួន៣២៥គ្រាប់។

បើតាមការសន្និដ្ឋារបស់ក្រុមCMACគ្រាប់បែកដែលបានប្រមូលបានជាង៣០០នេះ គឺមិនទាន់អស់ទេ ដោយសារយកឧបករណ៍មកមិនគ្រប់គ្រាន់ និងមានគ្នាតិច ហើយក៏ជាថ្ងៃឈប់សម្រាកទៀត ក៏បានផ្អាកការរាវបណ្ដោះអាសន្ន និងបន្តនៅថ្ងៃបន្ទាប់ទៀត។

សូមបញ្ជាក់ថា ក្រុមការងាររាវគ្រាប់មិនទាន់ផ្ទុះ របស់CMAC បានដាក់ ស្លាកសញ្ញាគ្រោះថ្នាក់ និងហ៊ុមខ្សែរព័ន្ធជុំវិញទីតាំងនោះ ដើម្បីការពារកុំឲ្យប្រជាពលរដ្ធចូល៕