(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែកក្កដា នេះ បានចាប់ផ្តេីមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាបហេីយ។ ការចាក់វ៉ាក់សាំងនេះ ធ្វេីឡេីងពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា។

ដំណេីរការចាក់វ៉ាក់សាំងធ្វេីឡេីងដោយកម្លាំងទ័ព។ គេបានសង្កេតឃេីញប្រជាពលរដ្ឋជាច្រេីនបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមមណ្ឌលនានា ក្នុងសង្កាត់ទាំង១២។

សូមបញ្ជាក់ថា ខេត្តសៀមរាបជាខេត្តគោលដៅមួយក្នុងចំណោមខេត្តផ្សេងទៀតដែលមានការរីករាលដាលជំងឺកូវីដ១៩ ធ្ងន់ធ្ងរ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់វ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋ។ ពលរដ្ឋក្នុងក្រុងសៀមរាប ប្រមាណជាង២១ម៉ឺននាក់ ដែលគ្រប់អាយុដើម្បីចាក់វ៉ាក់សាំងនេះ។

នៅថ្ងៃដំបូងនេះមានប្រជាពលរដ្ឋជាង១ម៉ឺននាក់ហេីយបានចាក់វ៉ាក់សាំង៕