(កំពង់ចាម)៖ លោក រិន វីរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ និងក្រុមការងារ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំអំណោយផ្ដល់ជូន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីទុកប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តកំពង់ចាមនាពេលនោះ មានដូចជា អាល់កុល ២៣កាន, មីចំនួន ១០០កេស, អង្ករ ចំនួន ២៥០បាវ, និងម៉ាសចំនួន ១០កេស ។

ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោករដ្ឋលេខាធិការប្រចាំការ នៃក្រសួងផែនការ និងក្រុមការងារដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លាឱ្យមកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលដែលខេត្ដកំពង់ចាម កំពុងប្រឈនឹងជំងឺកូវីដ១៩ នេះ៕