(ភ្នំពេញ)៖ បុរសម្នាក់បានបន្លំធ្វើជាខូចរថយន្ត រួចក៏ស្នាក់ម៉ូតូជនរងគ្រោះ ឲ្យជូនទៅបុរីញូថោន គោលបំណងទៅផ្ទះ រួចមានឱកាសល្អ ក៏ខ្ចីសោពីជនរងគ្រោះ ជិះម៉ូតូទៅបាត់ដោយសុវត្ថិភាព។

ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤៖០៥នាទី​រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងបូរីញូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ ឡឹង វាសនា អាយុ២៨មុខរបរជាងសំណង់ រស់នៅសង្កាត់ភ្នំពេញថ្មី ស្រុកកំណើតនៅ ភូមិព្រៃល្វា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយម៉ូតូដែលជនសង្ស័យបោកទៅបាត់នោះម៉ាក C125សេរី​2015 ខ្មៅពាក់ស្លាកលេខ​ភ្នំពេញ1FG-0665។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងជិះម៉ូតូស្រាប់តែ លេចមុខជនសង្ស័យ ហើយកុហុសថា រថយន្តរបស់ខ្លួនខូចរួចក៏ពឹងឲ្យទៅផ្ទះ ក្នុងបូរីញូថោន។ ពេលជិះទៅដល់​ក្នុងបូរី​ស្រាប់តែជនសង្ស័យថា ឲ្យចុះមកលេងផ្ទះខ្ញុំ សិនទៅ ខ្ញុំខ្ចីម៉ូតូបន្តិច រួចជិះទៅបាត់ដោយបង្កឲ្យ ជនរងគ្រោះស្រែកទ្រហោយំ​ស្តាយម៉ូតូយ៉ាង​ខ្លាំងបង្កការភ្ញាក់​ផ្អើលដល់ប្រជាពលរដ្ឋ​នៅទីនោះ​យ៉ាងខ្លាំង៕

 

Posted by Fresh News on Monday, March 21, 2016