(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ លោកឧកញ៉ា ឡាច ប៊ុនលិម អគ្គនាយកសំណង់ផ្ទះល្វែង និងវីឡាមានជ័យ និងលោកស្រី ខា លីនដា និងលោកវរសេនីយ៍ទោ ពៅ រិទ្ធី មេបញ្ជាការរងនគរបាលព្រំដែន គោក៨៩១ បាននាំយកគ្រឿងបរិភោគ ថវិការផ្ទាល់ខ្លួនមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ ដែលកំពុងបញ្ហាកូវីដ១៩។

ព្រះសង្ឃទាំង៧វត្ត ក្នុង១វត្តទទួលបាន៖

*អង្ករ៥០គីទ្បូក្រាម
*ត្រីខមួយកេះ
*មីមួយកេះ
*ទឹកដោះគោឆៅ
*ថវិការ៣០ម៉ឺនរៀល
*ទឹកសុទ្ធ១០យួរ
*ម៉ាស់១០ប្រអប់។

នាឱកាសនោះដែរ ព្រះតេជគុណ បានថ្លែងអំណរគុណដល់លោកឧកញ៉ា ឡាច ប៊ុនលិម និងលោកស្រី ខា លីនដា និងលោកវរសេនីយ៍ទោ ពៅ រិទ្ធី ព្រមទាំងក្រុមគ្រួសារ ដែលបានជួយដោះស្រាយបញ្ហាខ្វះខាត របស់ព្រះសង្ឃនៅពេលនេះ៕