(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចេញសេចក្តីសម្រេចបិទជាបណ្តោះអាសន្នរោងចក្រ ត្រី ប៉ូស អ៉ីនធើណេសិនណល (ខេមបូឌា) ខូអិលធីឌី ស្ថិតក្នុងភូមិសាស្ត្រភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃជូនដំណឹងសារជាថ្មី។
បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នរោងចក្រខាងលើនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បន្ទាប់ពីរកឃើញអ្នកជំងឺជាបន្តបន្ទាប់ក្នុងជួរបុគ្គលិក និងកម្មករ នៅក្នុងរោងចក្រនេះ៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៖