(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២៥នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងមានករណីជាសះស្បើយចំនួន០៣នាក់។

តាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានបង្ហាញពីអត្តសញ្ញាណ និងកន្លែងធ្វើការរបស់អ្នកកើតជំងឺកូវីដ១៩ ទាំង១២០នាក់ផងដែរ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗ ខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលល្មើសនឹងវិធានសុខាភិបាលនេះ។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តឧត្ដរមានជ័យមានអ្នកជំងឺកូវីដ១៩ចំនួន ១,៤៣៧នាក់ បានព្យាបាលជាសះស្បើយចំនួន ២៩៣នាក់ កំពុងសម្រាកព្យាបាលចំនួន ១,១៤០នាក់ និងមានអ្នកស្លាប់ចំនួន ០៤នាក់៕