(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងការពារជំងឺកូវី១៩ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះតទៅ។
យោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ និងមិនទាន់ទទួលការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១២ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែកក្កដា សម្រាប់ដូសទី១ និងពីថ្ងៃ២៧ ខែកក្កដា ដល់ថ្ងៃទី៩ ខែសីហា សម្រាប់ដូសទី២ នៅតាមទីកន្លែងឃុំសង្កាត់ដែលរស់នៅ។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖