(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលមួយ ក្រោមប្រធានបទ «តើអ្វីទៅជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា?»។
សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានកិច្ចពិភាក្សាតុមូលនេះ មានវាគ្មិនចូលរួម គឺលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត ឆេង គឹមឡុង, លោកបណ្ឌិត ហួត ពុំ និងលោកបណ្ឌិត គី សេរីវឌ្ឍន៍។
បណ្ដាញព័ត៌មាន Fresh News នឹងធ្វើការផ្សាយផ្ទាល់នូវកិច្ចពិភាក្សាតុមូលនេះផងដែរ ដូច្នេះដើម្បីជ្រាបថា តើកិច្ចពិភាក្សាតុមូល ស្ដីពី «តើអ្វីទៅជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា?» មានខ្លឹមសារ និងអត្ថន័យយ៉ាងណានោះ សូមកុំភ្លេចតាមដានទស្សនាការផ្សាយផ្ទាល់របស់បណ្ដាញព័ត៌មាន Fresh News នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១៕