(ព្រៃវែង)៖ ដោយសារតែភ្លើងប្រចណ្ឌហួសហេតុ បុរសម្នាក់បានច្របាច់.ក និងខ្ទប់មាត់ប្រពន្ធរបស់ខ្លួន បណ្ដាលឱ្យស្លាប់នៅវេលាម៉ោង១២៖៣០នាទីយប់ឈានចូលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។
នគរបាលក្រុងព្រៃវែង បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ យ៉ា ហ្វា អាយុ៤១ឆ្នាំ មុខរបរលក់អីវ៉ាន់តាមឡាន មានទីលំនៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម និងជនរងគ្រោះឈ្មោះ អី សះ អាយុ៣៩ឆ្នាំ ខ្មែរអីស្លាម មុខរបរលក់អីវ៉ាន់តាមរថយន្ត មានទីលំនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
នៅមុនពេលកើតហេតុ កូនបង្កើតរបស់ជនរងគ្រោះ ដែលដេកបន្ទប់ជាប់គ្នាមានការសង្ស័យ ក៏ហៅម្ចាស់ផ្ទះឲ្យជួយមើល ហើយបានគាស់កញ្ចក់បង្អួច ឃើញជនសង្ស័យកំពុងប្រព្រឹត្ត ហើយបាននាំគ្នាគាស់ទ្វារបន្ទប់ ដើម្បីជួយតែជួយសង្គ្រោះមិនទាន់ពេល រួចក៏បានរាយការណ៍មកសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕