(ភ្នំពេញ)៖ សម្រាប់ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តប្រើប្រាស់អត្រាតម្លៃសេវាប្រមូលសំរាម និង សំណល់រឹង នៅរាជធានីភ្នំពេញ ដែលកំពុងអនុវត្ត ក្នុងអំឡុងពេលអន្តរកាលនេះ និងអនុញ្ញាតឱ្យបុរេទូទាត់ (បង់ប្រាក់ទុកជាមុន Pre-payment) ត្រឹមរយៈពេល ០៦ ខែ ចាប់ពីខែកក្កដា ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ចំពោះនីតិវិធីនៃការបង់សេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ បានដាក់ឱ្យប្រើប្រាស់លេខសំគាល់ អតិថិជន ID (មានក្នុងវិក្កយបត្រអគ្គិសនីកម្ពុជា) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ហារទូទាត់នៅធនាគារអេស៊ីលីដា, ហត្ថា, កាណាឌីយ៉ា ក.អ, វឌ្ឍនៈ, ប្រៃសណីយ៍កម្ពុជា ក.អ, ABA, WING, AMK, FTB, WB Finance, Prince Bank, CHIP MONG, ស្ថាបនា ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀតដូចជា eMONEY, TrueMONEY, លីហួរវេរលុយ និង PiPay ជាដើម។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកសាលារាជធានីភ្នំពេញ ឬតាមទំព័រហ្វេសប៊ុកផ្លូវការ រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ឬតាមលេខទូរសព្ទ ០៨៧ ២៥៨ ៨៣៥៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖