(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាស ស្ដីពីការទទួលស្គាល់ ការបង្កើតដេប៉ាតឺម៉ង់ថ្មី និងមុខជំនាញថ្មី នៅវិទ្យាស្ថានពាណិជ្ជសាស្ដ្រ អេស៊ីលីដា។
ប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្រសួងអប់រំ ទទួលស្គាល់ការបង្កើតដេប៉ាតឺម៉ង់ ភាសាបរទេស បណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រលើមុខជំនាញថ្មីចំនួន០៤ ដូចខាងក្រោម ៖
១៖ កម្រិតបរិញ្ញាបត្ររងអប់រំបច្ចេកទេស និងវិជ្ជាជីវៈ៖
* មុខជំនាញភាសាអង់គ្លេស (English) ។
២៖ កម្រិតបរិញ្ញាបត្រ ៖
* មុខជំនាញភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ (English for Translation and Interpreting)
* មុខជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច (English for Business Communication)
* មុខជំនាញការបង្រៀនភាសាអង់គ្លេស (Teaching English as a Foreign Language)៕