(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានចេញសេចក្ដីសម្រេចផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្ម ការលក់ដូរនៅក្នុងផ្សារកសិផលភូមិ១ ផលិតផល១ ភូមិពោធិ៍ខ្វិត និងផ្សារទន្លាប់ ភូមិកំពង់ថ្មី ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះបញ្ជាក់ ផ្សារទាំងពីរទីតាំងខាងលើនេះ ត្រូវផ្អាកជាបណ្ដោះអាសន្នចាប់ពីម៉ោង១០ព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។
ការបិទខ្ទប់ជាបណ្ដោះអាសនុ្ននេះ ធ្វើឡើងក្នុងគោលបំណងដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ៖