(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៥,៣១៨,១៦១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១០២,៣៦៧នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៤១៧,៧៨៨នាក់ (ស្លាប់ ៦៣,៧៦០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៤៥៥,៥៨៥នាក់ (ស្លាប់ ២៥,៦៥០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៨០៨,៦៥៨នាក់ (ស្លាប់ ៥,៩០៣នាក់)
* ថៃ ឆ្លងចំនួន ៣០៨,២៣០នាក់ (ស្លាប់ ២,៤៦២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៨០,០៥៥នាក់ (ស្លាប់ ៣,៦២១នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៦៦៨នាក់ (ស្លាប់ ៣៦នាក់)
* កម្ពុជា ឆ្លងចំនួន ៥៨,០៥៧នាក់ (ស្លាប់ ៨២៥នាក់)
* វៀតណាម ឆ្លងចំនួន ២៤,៣៨៥នាក់ (ស្លាប់ ១០៤នាក់)
* ទ្បាវ ឆ្លងចំនួន ២,៤៦៩នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៦៦នាក់ (ស្លាប់ ៣នាក់)៕