(កណ្ដាល)៖ មន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៥៥នាក់ ក្នុងនោះករណីជាសះស្បើយចំនួន ១២៥នាក់ និងសរុបអ្នកពាក់ព័ន្ធសហគមន៍ ២០ កុម្ភៈ ធ្វើឱ្យអ្នកជំងឺកូវីដ១៩ កើនឡើងដល់ទៅ ៥៦,៣៨៧នាក់។ នេះបើយោងតាមរបាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។

របាយការណ៍ដដែលបានបញ្ជាក់ថា សម្រាប់អ្នកឆ្លងកូវីដ១៩ទាំង១៥៥នាក់ នៅតាមបណ្ដាស្រុក-ក្រុងរួមមាន៖

*ស្រុកពញ្ញាឮ ចំនួន១៨នាក់
*ស្រុកអង្គស្នួល ចំនួន៥នាក់
*ស្រុកកណ្ដាលស្ទឹង ចំនួន៣នាក់
*ស្រុកស្អាង ចំនួន១២នាក់
*ស្រុកកៀនស្វាយ ចំនួន១៩នាក់
*ស្រុកខ្សាច់កណ្ដាល ចំនួន១នាក់
*ស្រុកលើកដែក ចំនួន៥៦នាក់
*ស្រុកកោះធំ ចំនួន១៤នាក់
*ស្រុកល្វាឯម ចំនួន៤នាក់
*ស្រុកមុខកំពូល ចំនួន១នាក់
*ក្រុងតាខ្មៅ ចំនួន២៣នាក់

ចំណែកអ្នកជំងឺដែលជាសះស្បើយទាំង១២៥នាក់ នៅតាមបណ្តាក្រុង ស្រុករួមមាន៖

*ស្រុកអង្គស្នួល ចំនួន២នាក់
*ក្រុងតាខ្មៅ ចំនួន៥នាក់
*ស្រុកកណ្ដាលស្ទឹង ចំនួន៤នាក់
*ស្រុកស្អាង ចំនួន២នាក់
*ស្រុកខ្សាច់កណ្ដាល ចំនួន៩៣នាក់
*ស្រុកល្វាឯម ចំនួន១នាក់
*ស្រុកមុខកំពូល ចំនួន១៨នាក់

របាយការណ៍បានបញ្ជាក់ថា សម្រាប់អ្នកត្រូវធ្វើចត្តាឡីស័កវិញ ត្រូវបែងចែកជា២ គឺនៅតាមផ្ទះ និងនៅតាមមណ្ឌល ខណៈដែលអ្នកត្រូវធ្វើនៅតាមមណ្ឌលមានចំនួន៧៧១នាក់ រីឯអ្នកត្រូវធ្វើនៅតាមផ្ទះមានចំនួន ៣២៤នាក់។ សម្រាប់អ្នកត្រូវបញ្ចប់ចត្តាឡីស័ក នៅមណ្ឌលមានចំនួន៧,៩៨៣នាក់ និងបញ្ចប់នៅតាមផ្ទះមានចំនួន៣៨,០៥៣នាក់។

សម្រាប់អ្នកឆ្លងជំងឺកូវីដ១៩ សរុបប្រចាំខេត្តកណ្ដាលវិញ មានចំនួន ៨,០៤៧នាក់។ រីឯជាសះស្បើយវិញមានចំនួន ៦,៤៣៨នាក់៕