(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការស្លាប់មនុស្សម្នាក់ដោយជំងឺកូវីដ១៩ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១២៧ករណីបន្ថែមទៀត និងជាសះស្បើយ ៥៣នាក់ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ស្ត្រីដែលស្លាប់ដោយជំងឺកូវីដ១៩ អាយុ៤៥ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។
ជាមួយគ្នានោះរដ្ឋបាលខេត្តក៏បានបង្ហាញពីការរកឃើញអ្នកជំងឺដែលរកឃើញថ្មីទាំង១២៧នាក់ទៀត ក្នុងនោះអ្នកជំងឺចំនួន ១២៣នាក់ ជាពលករមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន១៣១៨ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ១១៨៥ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន១៣៣ករណី បានព្យាបាលជាសះស្បើយចំនួន ២៩០នាក់ កំពុងសម្រាកព្យាបាលចំនួន១០២៣នាក់ និងស្លាប់បាត់បង់ជីវិត ៤នាក់ផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖