ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនមួយចំនួន ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បញ្ជូនទៅកាន់តុលាការ
21-03-2016 14:05
(បាត់ដំបង)៖ ជនសង្ស័យម្នាក់រួមទាំងថ្នាំញៀនមួយចំនួន ត្រូវកងរាជអាវុធហត្ថខេត្តបាត់ដំបង បញ្ជូនទៅតុលាការ បន្ទាប់ពីកម្លាំង បានធ្វើការបង្រ្កាប នៅម៉ោង ១៤៖០០នាទី រសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ខណៈដែលជនសង្ស័យរូបនេះ កំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀន ក្នុងភូមិសាស្ត្រខាងលើ។
មន្ត្រីអាវុធហត្ថបានប្រាប់ថា ជនសង្ស័យខាងលើឈ្មោះ លី គឹមហៀង ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ សង្កាត់ កើតហេតុខាងលើ ចំពោះ វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាន មានថ្នាំញៀនប្រភេទម្សៅក្រាមពណ៍សថ្លា (ហៅថាម៉ាទឹកកក) មានចំនួន៧កូនថង់តូច និងទូរស័ព្ទដៃចំនួនមួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កំលាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង កំពុងកសាងសុំណុំរឿង បញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕