(ភ្នំពេញ)៖ មនុស្សភាគច្រើន យល់ថារថយន្តប្រភេទ SUV ជារថយន្តដែលសម្រាប់បើកបរ នៅក្នុងទីក្រុងប៉ុណ្ណោះ ប៉ុន្តែថ្ងៃនេះក្រុមហ៊ុន Ford បានផ្លាស់ប្ដូរទស្សនៈរបស់ មនុស្សជុំវិញពិភពលោក ដោយគំនិតច្នៃប្រឌិតថ្មីរបស់ពួកគេ។ រថយន្ត Ford Everest ស៊េរីថ្មីនេះ បានរចនាឡើងជាមួយនឹងគំនិតច្នៃប្រឌិតខ្ពស់ និងបានផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង ជើងខាងក្រោមត្រូវបានផលិតឡើងដូចគ្នាទៅនឹង រថយន្ត Ford Ranger ដែលមានភាពរឹងមាំ អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ គួបផ្សំជាមួយនឹងសមត្ថភាពដែលមិនគួរឲ្យជឿ និងបច្ចេកវិទ្យាដ៏ទំនើបៗដែលបាន បំពាក់ទៅលើរថយន្តប្រភេទនេះដូចជា ចង្កៀង LED ដ៏ស្រស់ស្អាត បានផ្តល់នូវភាពទាក់ទាញ មានបំពាក់ផ្លិតទឹកអូតូ សេនសឺជុំវិញចំនួន១០គ្រាប់ កង់ទំហុំ ២០អ៊ីញ និងមានទ្វារខាងក្រោយនិងកៅអីជួរទីបី អាចបិទបើកដោយ ស្វ័យប្រវតិ្ត។ រូបរាង និងបច្ចេកទេសនៃការរចនាម៉ូត បានរួមចំណែកផ្តល់នូវប្រសិទ្ធភាពខ្ពស់ ក្នុងការទាក់ទាញចំនាប់អារម្មណ៍ របស់អតិថិជនឲ្យមកប្រើប្រាស់ នូវរថយន្តប្រភេទនេះផងដែរ។
ដោយឡែក នៅផ្នែកខាងក្នុងរថយន្តក៏មានបំពាក់តាប្លូស្បែកដ៏ស្រស់ស្អាត និងកៅអីផ្នែកខាងមុខអូតូ។ រថយន្តនេះក៏អាចធ្វើការ បើកដំបូលខាងលើបាន មានបូតុងអូតូម៉ាទិចសម្រាប់ការបើកដំបូល ផ្នែកខាងក្រោយរថយន្ត មានម៉ាស៊ីនត្រជាក់គ្រប់ជួរទាំងបី ផ្នែកខាងក្រោយនៃរថយន្តមានលក្ខណៈទូលាយ កៅអីបត់បានដោយស្វ័យប្រវត្តិដែលអាចឲ្យអ្នកប្រើប្រាស់មានជម្រើសពីរ ក្នុងការប្រើប្រាស់ផ្នែក ខាងក្រោយនៃរថយន្ត ជាកន្លែងសម្រាប់អង្គុយ ឬកន្លែងសម្រាប់ផ្ទុកឥវ៉ាន់ផងដែរ។
រថយន្ត Ford Everest ស៊េរីថ្មីនេះសុទ្ធសឹងតែបានផលិតឡើង យ៉ាងសម្រិតសម្រាំងទាំងតួរថយន្ត ផ្នែកខាងក្នុងនិងខាងក្រៅ ដោយឆ្លងកាត់ការជ្រើសរើស នូវវត្ថធាតុដើមដែលអាចធានា ក្នុងការផ្តល់នូវផាសុកភាព ក៏ដូចជាផ្តល់នូវបរិយាកាសល្អ សម្រាប់ការធ្វើដំណើរ ដោយផ្ទុកបានចំនួនអ្នកដំណើររហូតដល់ ៧នាក់៕
ដើម្បីឲ្យកាន់តែយល់ច្បាស់ប្រិយមិត្តអាចទស្សនា Video ដូចខាងក្រោម:
https://www.facebook.com/RMAFordCambodia/videos/906881149410051/
សម្រាប់ព៌តមានបន្ថែម សូមទំនាក់ទំនងមកកាន់ទូស័ព្ទលេខ: 012 333 975 (ភ្នំពេញ) ឬ 063 766 661 (សៀមរាប) ឬ ចូលទៅកាន់បណ្ដាញទំនាក់ទំនងសង្គមwww.facebook.com/RMAFordCambodia/