Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងអប់រំ ចេញសេចក្តីណែនាំពីការជំរុញ និងលើកទឹកចិត្តការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី១

08-07-2021 18:42

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពី ការជំរុញ និងលើកទឹកចិត្តដល់ការចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី១ ការសិក្សាដោយការបង្កើតគម្រោង «បំណងប្រាថ្នា»។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្រសួងបានបញ្ជាក់ថា នៅឆ្នាំ២០២១នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំជាលើកដំបូងបំផុត នូវព្រឹត្តិការណ៍ថ្មីមួយនៅទូទាំងប្រទេស គឺព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី១៖ ការសិក្សាដោយការបង្កើតគម្រោង «បំណងប្រាថ្នា»

ព្រឹត្តិការណ៍ «បំណងប្រាថ្នា» មានគោលបំណងផ្តល់ឱកាសសម្រាប់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ទី១២ នៅទូទាំងប្រទេស ដែលមកពីគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន ក្នុងការបញ្ចេញស្នាដៃ នៃការសិក្សា និងសរសេរគម្រោងស្រាវជ្រាវ ដែលជាបំណងប្រាថ្នាផ្ទាល់ខ្លួន ដោយមានមូលដ្ឋានលើមេរៀន និងមុខវិជ្ជាដែលមាននៅក្នុងកម្មវិធីសិក្សាជាតិ៕

សូមអានសេចក្តីណែនាំដូចខាងក្រោម៖