(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីករណីរកឃើញ អ្នកជំងឺកូវីដ១៩ ចំនួន ៨៧នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាន។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក៏បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ១៩ ចំនួន២២នាក់ បានជាសះស្បើយផងដែរ។

គួរជម្រាបថា គិតចាប់ពីផ្តើមការរីករាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន១,៤២៧នាក់ បានព្យាបាលជាសះស្បើយចំនួន ៦៦៤នាក់ ករណីស្លាប់ចំនួន០៩នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តមានចំនួន ៧៥៣នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖