(ភ្នំពេញ)៖ ការ៉េមរសជាតិផ្លែស្វាយ បានត្រលប់មកវិញ សារជាថ្មីម្តងទៀត ផ្លែស្វាយត្រូវបានគេស្គាល់ថា ជាផ្លែឈើមួយប្រភេទ ដែលមានអត្ថប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋ ដូច្នេះហើយទើបហាងការ៉េមដេរីឃ្វីន ដែរជាហាងទិញសិទ្ធផ្តាច់មុខពីសហរដ្ឋ អាមេរិច នឹងបានចែកចាយនៅក្នុងប្រទេសកម្ពុជា បានបង្កើតនូវរស់ជាតិថ្មី ពីការ៉េមដ៏ទន់ល្មើយ ក្រឡុកជាមួយនឹងផ្លែស្វាយពិតៗ សម្រាប់ប្រជាពលរដ្ឋខ្មែរ។
លោកអ្នកអាចរកជាវបាន នៅគ្រប់សាខា ដេរី ឃ្វិន អ៊ីអនម៉ល និងសាខា ផេនសល ចាប់ពីថ្ងៃផ្សាយដំណឹងនេះ តទៅរហូតដល់អស់ពីស្តុក។
ជាមួយនឹងរសជាតិពីរប្រភេទ ការ៉េមប្ល៊ីហ្សាដរស់ជាតិ ផ្លែស្វាយលាយបាយដំណើប (Mango Sticky Rice Blizzard) និងការ៉េមប្ល៊ីហ្សាដរសជាតិ ផ្លែស្វាយលាយគ្រាប់ អាល់ម៉ុន (Mango Almond Blizzard)។ ដោយផ្សំឡើងពីការក្រឡុកបញ្ចូលគ្នាយ៉ាងសព្វល្អ នូវផ្លែស្វាយ ជាមួយបាយដំណើប ឬគ្រាប់អាល់ម៉ុន ដែរមានរស់ជាតិផ្អែម ក្រអូបឈ្ងុយឆ្ញាញ់ និងទន់ល្មើយ។
គួរបញ្ជាក់ដែរថា នៅកម្ពុជាហាងការ៉េម ដេរីឃ្វីនមាន៦សាខា ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប។
បច្ចុប្បន្នហាងការ៉េមដេរីឃ្វីន មានច្រើនជាង៦៩០០ហាង និង៣២ប្រទេស ទូទំាងពិភពលោក ក៏ដូជាមានការផ្តល់ជូននូវផលិតផលជាច្រើន ជំរើសពីការ៉េមខូន វ៉ាហ្វល ប្លីហ្សាដ ការ៉េមសាន់ដេ ម៉ូឡាតេ ការ៉េមក្រឡុកស្មូតធី អាយស្គ្រីមខេក ជាមួយនឹងជំរើសរសជាតិ ក៏ដូចជាការតុតែង រួមនិងរសជាតិហតដកបែបអាមេរិក ដ៏ល្បីល្បាញដែរមាន៧រសជាតិផ្សេងទៀត៕