(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈទីប្រឹក្សាអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ចំនួន ២រូប។
យោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី៨ ខែកក្កដានេះ បញ្ជាក់ថា ទីប្រឹក្សាទាំងពីររូប ដែលត្រូវបានតែងតាំងរួមមាន៖
*ទី១៖ លោក លឹម ហួរពៅ មានឋានៈស្មើរដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ
*ទី២៖ លោកស្រី ប៊ុត រតនា មានឋានៈស្មើអគ្គនាយក ដោយពុំទទួលប្រាក់បំណាច់មុខងារ៕