(ហ្សាការតា)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសថានឹងកោះហៅឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំទីក្រុង ហ្សាការតា មកសួរនាំរឿងឧប្បដិហេតុមួយដែលនាវានេសាទត្រីខុសច្បាប់ ការពារដោយនាវាល្បាតចិន បានប៉ះទង្គិចគ្នាជាមួយនឹង ក្រុមល្បាតដែនសមុទ្ររបស់ឥណ្ឌូណេស៊ី ក្នុងដែនទឹកតំបន់ Natuna។ នេះបើតាមការផ្សាយរបស់សារព័ត៌មានសិង្ហបុរី Channel News Asia នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០១៦។
ព័ត៌មានក្នុងស្រុកឥណ្ឌូណេស៊ី បានចេញផ្សាយថា ទូកនេសាទចិនមួយគ្រឿងបានធ្វើការនេសាទខុសច្បាប់នៅ ក្នុងដែនទឹកសមុទ្ររបស់ឥណ្ឌូណេស៊ី នៅក្នុងដែនសមុទ្រចិនខាងត្បូង ហើយបន្ទាប់មកឆ្មាំការពារដែនសមុទ្រ ឥណ្ឌូណេស៊ី បានព្យាយាមចាប់ឃាត់ខ្លួនទាំងទូកនេសាទ និងកម្មករទូក ប៉ុន្តែនាវាល្បាតរបស់ចិនក៏បាន ចូលមកធ្វើអន្តរាគមន៍។ នេះបើតាមការ ថ្លែងរបស់រដ្ឋមន្ត្រីឥណ្ឌូណេស៊ីលោក Susi Pudjiastuti។
មន្ត្រីឥណ្ឌូណេស៊ី បានលើកឡើងថា ខ្លួននឹងកោះហៅអគ្គរដ្ឋទូតចិនមកសាកសួរថា តើខ្សែបន្ទាត់ទី ៩ នៃដែនសមុទ្រ Natuna ជារបស់នរណា ទើបការនេសាទត្រីខុសច្បាប់នៅតែកើតឡើងបែបនេះ៕