(តាកែវ)៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ ដឹកនាំលោកវវសេនីយឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានចុះកាប់ដុតបំផ្លាញដំណាំកញ្ឆា ដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន១២ទីតាំង ដែលមានផ្ទៃដីប្រមាណ ២,៧៨១ម៉ែត្រការ៉េ នៅអាងស្តុបទឹក០៧ ចំនុចដុបដាដំរីលេង ស្ថិតនៅឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។

ប្រតិបត្តិការនេះ បានធ្វើឡើងនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ។

បច្ចុប្បន្ន កម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆានេះ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕