(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចេញសេចក្តីសម្រេចបិទផ្សារឆ្នាំង និងលំនៅឋានដែលជាប់ពាក់ព័ន្ធជាមួយផ្សារឆ្នាំងតាមផ្លូវលេខ៤០ ចាប់ពីទំនប់បារាំង រហូតដល់ផ្លូវកែងវត្តទេពធីតារាម ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ រហូតមានការសម្រេចជាថ្មី។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News បានបញ្ជាក់ថា ការសម្រេចបិទផ្សារឆ្នាំង និងលំនៅឋានដែលជាប់ពាក់ ជាបណ្តោះអាសន្នព័ន្ធបន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ លើអាជីវករ។

ក្នុងពេលបិទនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំងនឹងធ្វើការហ៊ុព័ទ្ធទីតាំងផ្សារទាំងមូលហាមលក់ដូរ ហើយក្រុមអាជីវករពាក់ព័ន្ធទាំងអស់តម្រូវឱ្យទៅធ្វើតេស្ត៕