(សៀមរាប)៖ ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូលពលរដ្ឋក្នុងក្រុងសៀមរាប រយៈពេល១៤ថ្ងៃ ដែលចាប់ផ្តើមពីថ្ងសទី១០ ខែកក្កដា តទៅ។
ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី៨ ខែកក្កដា យុទ្ធនាការចាប់វ៉ាក់សាំងនេះ នឹងធ្វើតាមទីតាំងសរុបចំនួន ៣៨ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១១ និង៣០នាទី និងពេលថ្ងៃពីម៉ោង ២ ដល់ម៉ោង ៥រសៀល។
អាជ្ញាធរខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំង ត្រូវភ្ជាប់មកជាមួយនូវឯកសារ (ថតចម្លង) មានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬលិខិតបញ្ជាក់ពីអាជ្ញាធរ ហើយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ នូវគោលការណ៍ណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយឱ្យបានល្អប្រសើរ៕