(ភ្នំពេញ)៖ លោកស្រី ថេង ធារី អគ្គនាយិកាក្រុមហ៊ុនម៉ូនូមែនប៊ុក និងគ្រួសារ នៅថ្ងៃទី៨ ខែកក្កដានេះ បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនមួយចំនួន ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលបំណងរួមចំណែកគាំពារសុខភាពទារក និងកុមារនៅកម្ពុជា តាមរយៈជួយទ្រទ្រង់សកម្មភាពមន្ទីរពេទ្យគន្ធបុប្ផា។

នេះជាសកម្មភាពសប្បុរសធម៌ និងមនសិការស្នេហាជាតិ របស់លោកស្រី ថេង ធារី និងគ្រួសារ ក្នុងការរួមចំណែកជាមួយមន្ទីរពេទ្យគន្ធបុប្ផា បានបន្តសកម្មភាពរបស់ខ្លួន ជាពិសេសអំឡុងជំងឺកូវីដ១៩កំពុងរាតត្បាត។

គួរជម្រាបថា ការប្រគល់ថវិកាទាំងអស់នេះត្រូវបានធ្វើឡើងចំថ្ងៃពិសេស គឺថ្ងៃខួបកំណើតរបស់លោកស្រី ថេង ធារី ដែលលោកស្រីមានក្តីរំពឹងថា ការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា មានន័យថា ជាការជួយសង្គ្រោះអាយុជីវិតកុមារនៅកម្ពុជារាប់លាននាក់។

កន្លងមក គ្រួសារលោកស្រី ថេង ធារី តែងតែធ្វើសកម្មភាពមនុស្សធម៌ក្នុងសង្គមជានិច្ច ជាពិសេសអំឡុងពេលរាលដាលជំងឺកូវីដ១៩ លោកស្រីក៏បានបរិច្ចាគធនធានផ្ទាល់ខ្លួន ផ្តល់អំណោយ សម្ភារ និងគ្រឿងឧបភោគបរិភោគ ដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕