(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) សហការជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស នឹងរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥» នៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធអនឡាញ Zoom ដោយនឹងធ្វើការផ្សាយបន្តផ្ទាល់តាមរយៈហ្វេសប៊ុកផេក សម្តេចក្រឡាហោម ស ខេង , អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារអង្គការពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ជាច្រើនទៀត ។
ពិធីនេះក៏នឹងមានការចូលរួមផងដែរដោយ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុុមារ, រដ្ឋមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតមួយចំនួន អនុប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ រួមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ ក.ជ.ក