កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអន្តរកាលលើកទី១៤ ស្តីពីការប្រយុទ្ធប្រឆាំងភេរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែរអាស៊ាន
21-03-2016 11:55
(សៀមរាប)៖ កិច្ចប្រជុំអន្តរកាលលើកទី១៤ សម្រាប់វេទិកាតំបន់អាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ត្រូវបានបើកដំណើរការកិច្ចប្រជុំហើយ នៅព្រឹកថ្ងៃទី២១ ខែមីនានេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំខាងលើនេះ ប្រទេសកម្ពុជា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ ដោយមានប្រទេសទាំង១០របស់អាស៊ាន ចូលរួមនឹងបណ្តាលប្រទេសពាក់ព័ន្ធសរុបជាង៣០ប្រទេស ដែលប្រារព្ធឡើងនៅសណ្ឋាគារ សុខា ខេត្តសៀមរាប៕