(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៩៨១នាក់ ខណៈជាសះស្បើយ៩៣៤នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៨៥លាន ៣៨ម៉ឺននាក់ ស្លាប់ជាង ៤លាននាក់ និងជាសះស្បើយជាង ១៦៩លាន ៧២ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ១៩នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១១,៦០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២០២នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

៦៖ ថៃ៖ អ្នកជំងឺ ៥៤នាក់ស្លាប់ និងមនុស្សជាង ៦,៥០០នាក់ទៀតឆ្លងកូវីដ-១៩ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

៧៖ គណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញលទ្ធផលនៃការចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងសន្និសីទកំពូលរវាងគណបក្សកុម្មុយនីស្ដចិន និងគណបក្សនយោបាយ

៨៖ ថៃ៖ មនុស្ស៨០,០០០នាក់ រងការប៉ះពាល់ ដោយសារករណីផ្ទុះរោងចក្រគីមី នៅក្បែរទីក្រុងបាងកក

៩៖ សន្និសីទបក្សកុម្មុយនិស្តចិន និងបក្សនយោបាយលើពិភពលោក ស្នើឱ្យប្តេជ្ញារួមគ្នាកសាងសន្តិភាព វឌ្ឍនភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព

១០៖ WHO ណែនាំឲ្យប្រើថ្នាំរបស់ក្រុមហ៊ុន Roche និង Sanofi រួមជាមួយថ្នាំ corticosteroids ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ និងកាត់បន្ថយអត្រាស្លាប់

១១៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ ប្រទេសថៃ ដែលស្រដៀងប្រាសាទអង្គរវត្ត

១២៖ UN ព្រមាន៖ «វិបត្តិនៅមីយ៉ាន់ម៉ាអាចក្លាយជាសង្គ្រាមស៊ីវិល និងបង្កអសន្តិសុខថ្នាក់តំបន់»

១៣៖ សមាជិកអាស៊ានកំពុងប្រជុំពិភាក្សាលើផែនការជំរុញការបើកទេសចរណ៍តំបន់ឡើងវិញ

១៤៖ ទីក្រុងស៊ីដនីត្រូវបិទខ្ទប់ «១សប្តាហ៍ទៀត» ដើម្បីទប់ទល់កូវីដ-១៩បម្លែងថ្មី Delta

១៥៖ លោក ចូ បៃដិន ជំរុញឱ្យប្រជាជនអាមេរិករួសរាន់ចាក់វ៉ាក់សាំង ខណៈកំពុងស្ថិតក្រោមការគំរាមកំហែងពីវីរុសបម្លែងថ្មី Delta

១៦៖ ចិនបិទខ្ទប់ទីក្រុងមួយជាប់ព្រំដែនមីយ៉ាន់ម៉ា ដោយសារតែការផ្ទុះករណីឆ្លងកូវីដ-១៩

១៧៖ ប្រជាជនរាប់លាននាក់នៅអាស៊ីអាគ្នេយ៍ កំពុងប្រឈមនឹងគ្រោះទឹកជំនន់ ដោយសារនីវ៉ូទឹកសមុទ្រកើនឡើង

១៨៖ ប្រធានាធិបតីហៃទី ត្រូវគេបាញ់សម្លាប់នៅគេហដ្ឋានផ្ទាល់ខ្លួន

១៩៖ វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រមូលផ្ដុំកងទ័ព នៅក្បែរតំបន់ព្រំដែនមីយ៉ាន់ម៉ា?

- ព័ត៌មាន Fresh News Plus

១៖ ព័ត៌មានផ្លូវការបញ្ជាក់ថា Foxconn និង Pegatron គឺជាអ្នកផលិត iPhone 13 ខណៈអតិថិជននៅអាមេរិកមិនពេញចិត្តឈ្មោះនេះឡើយ

២៖ CAMSOC កំណត់យន្ដការ៣ ដើម្បីជំរុញការអភិវឌ្ឍកីឡាកម្រិតខ្ពស់ត្រៀមស៊ីហ្គេម

៣៖ ការប្រណាំង F1 GP និង Moto GP 2021 របស់អូស្ត្រាលី ត្រូវបានលុបចោលដោយសារវិបត្តិ COVID-19

៤៖ អ៉ីតាលី ឡើងវគ្គផ្តាច់ព្រ័ត្រពាន Euro 2020 ក្រោយទម្លាក់អេស្ប៉ាញដោយបាល់ ១១ម៉ែត្រ

៥៖ មិនធម្មតា! បទ «Butter» របស់ BTS ត្រូវបាន «UEFA EURO» សម្រេចយកទៅចាក់ នៅថ្ងៃផ្តាច់ព្រ័ត្រ នៃការប្រកួតជើងឯកពានរង្វាន់ ប្រចាំទ្វីបអឺរ៉ុប «UEFA Euro» ឆ្នាំ២០២០

៦៖ Messi ប៉ះ Neymar វគ្គផ្តាច់ព្រ័ត្រ Copa America 2021

៧៖ កម្មវិធី Tiktok បានគាំងនៅប៉ុន្មានម៉ោងមុននេះ ដោយបានធ្វើឱ្យអ្នកប្រើប្រាស់ចលាចលពេញពិភពលោក

៨៖ តារាចម្រៀងល្បី Ed Sheeran បង្ខំចិត្តដោះកាសពីត្រចៀក អំឡុងពេលថត «Podcast» បន្ទាប់ពីអាជ្ញាធរអង់គ្លេសទូរស័ព្ទមក សាកសួរពីការធ្វើចត្តាឡីស័ក

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)