(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូដល់១,០០៧ករណីបន្ថែមទៀត ដែលនេះជាថ្ងៃទី៣ ហើយដែលប្រទេសអាស៊ានមួយនេះកត់ត្រាករណីឆ្លងលើស ១,០០០ករណីក្នុងរយៈពេលតែមួយថ្ងៃ។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១០នាក់ជាករណីឆ្លងនាំចូលពីក្រៅប្រទេស និង៩៩៧នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ផ្ទាល់ ហើយទីក្រុងហូជីមិញតែឯងរាប់រងចំនួន ៧៦៦ករណី។
សរុបមកវិញ គិតត្រឹមថ្ងៃពុធនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២៣,០៧១នាក់ ក្នុងនោះស្លាប់៩៧នាក់៕