(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៩៦ករណីបន្ថែមទៀត និងជាសះស្បើយ ៣៦នាក់ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺដែលរកឃើញថ្មីទាំង៩៦នាក់ខាងលើនេះ គឺមានអ្នកជំងឺចំនួន៩០នាក់ ជាពលករមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យរកឃើញជំងឺកូវីដ១៩ ចំនួន១,១៩២ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ១,០៦៣ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន១២៨ករណី បានព្យាបាលជាសះស្បើយចំនួន ២៣៧នាក់ កំពុងសម្រាកព្យាបាលចំនួន ៩៥០នាក់ និងស្លាប់បាត់បង់ជីវិត ៣នាក់ផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖