(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងមួយថា នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋកម្មករ-កម្មការិនី ដោយស្ម័គ្រចិត្តដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ទៅចាប់ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ តទៅចាប់ពីម៉ោង ៧៖៣០នាទីព្រឹក ដល់ម៉ោង១១៖៣០នាទី និងចាប់ពីម៉ោង ១រសៀលដល់ម៉ោង ៤រសៀល តាមគោលដៅកំណត់ចំនួន៧ ទីតាំងនៅក្នុងក្រុងស្វាយរៀង។
រដ្ឋបាលខេត្ត បានឱ្យដឹងទៀតថា ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូចីដ១៩នេះ ប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការិនីរោងចក្រត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬបណ្ណសម្គាល់ការងារ ឬសំបុត្រកំណើតជាដើម៕