(ភ្នំពេញ)៖ ឧបាសិកា គួន សុខា (ហៅហ្គូយហ្គេចបួយ) ជាមាតាបង្កើតរបស់លោក សុក ផេង រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានទទួលមរណភាព នាថ្ងៃអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩៖០០នាទី ក្នុងជន្មាយុ៩០ឆ្នាំ ដោយរោគាពាធ។

ឧបាសិកា គួន សុខា កើតឆ្នាំ១៩៣១ នៅស្រុកអង្គស្នួល ខេត្តកណ្តាល បានឆ្លងកាត់សម័យអាណានិគមនិយមចាស់ថ្មី និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក្រោយមកក៏ត្រូវបែកស្វាមីជារៀងរហូតក្លាយខ្លួនជាស្ត្រីមេម៉ាយ ដែលត្រូវចិញ្ចឹមកូនចំនួន៧នាក់ (ស្រី ២នាក់) ជម្នះគ្រប់ឧបសគ្គ រហូតមានអនាគតល្អគ្រប់ៗគ្នា និងមានកិត្តិយសក្នុងសង្គម។

ដោយសារការរីករាលនៃជំងឺកូវីដ១៩ និងការគោរពតាមវិធានការសុខាភិបាល ក្រុមគ្រួសារសពនឹងរៀបចំកម្មវិធីបុណ្យប្រពៃណី ៧ថ្ងៃ ជាលក្ខណៈក្រុមគ្រួសារ ក្នុងចំណោមកូនបង្កើតរបស់ឧបាសិកា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅវត្តចំពុះក្អែក ដោយពុំមានការចូលរួមពីសំណាក់សាធារណជននោះទេ។

សេចក្តីជូនដំលឹងនេះ ជាការគោរពជម្រាបជូនលោក លោកស្រី និងសាធារណជនទាំងអស់ ដើម្បីជូនជ្រាប និងមេត្តាចូលរួមរំលែកមរណទុក្ខជាមួយ លោក សុក ផេង និងបងប្អូនញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារសព៕