(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្រុងព្រៃវែង ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខត្តព្រៃវែងបានឱ្យដឹងថា ការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ធ្វើឡើងនៅទីតាំងវិទ្យាល័យអង្គដួង។
ចំពោះការចាក់វ៉ាក់សាំងនេះ នឹងចាប់អនុវត្តពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ១១៖០០នាទី ពេលរសៀលចាប់ពីម៉ោង ១៤៖០០នាទី ដល់ម៉ោង ១៧៖០០នាទី រៀងរាល់ថ្ងៃ ហើយចំពោះបងប្អូនដែលមកចាក់វ៉ាក់សាំង ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើង ទៅដោយភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសារបញ្ជាក់អត្តសញ្ញាណ៕